ទៅលេងសមុទ្រលើកនេះ Due តែងខ្លួនស្អាតប្លែក ហ្វេនៗសរសើរគ្រប់គ្នា! - តារាស្រុកខ្មែរ

Home Top Ad

Responsive Ads Here

Wednesday, June 26, 2019

ទៅលេងសមុទ្រលើកនេះ Due តែងខ្លួនស្អាតប្លែក ហ្វេនៗសរសើរគ្រប់គ្នា!

ទៅលេងសមុទ្រលើកនេះ Due តែងខ្លួនស្អាតប្លែក ហ្វេនៗសរសើរគ្រប់គ្នា!

ថៃ៖ Due Arisaraតារាសម្តែងស្រីស៊ិចស៊ី ដែលអ្នកណាក៏ទទួលស្គាល់ថានាងមានរូបសម្រស់ និងដងខ្លួនដ៏ស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រនារីៗលួចច្រណែនមិនតិច។ ម្យ៉ាងវិញទៀត ទោះបីជាតារាស្រីរូបនេះស្លៀកពាក់បែបណាក៏ដោយ ក៏មើលទៅនៅតែមានភាពទាក់ទាញគ្រប់បែបបទទាំងអស់។
ជាក់ស្តែងថ្មីៗនេះ Dueត្រូវទៅចូលរួមកម្មវីធីមួយនៅតាមខេត្ត។ ជាមួយគ្នានេះដែរ នាងបានឆ្លៀតទៅលេងសមុទ្រ ដើម្បីលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ មុនពេលចូលរួមនៅក្នុងកម្មវិធីពេលល្ងាច។
សម្រាប់ការតែងខ្លួនទៅសមុទ្ររបស់តារាស្រីវ័យ២៩ឆ្នាំរូបនេះវិញ បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងបានបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ហើយមានអ្នកចុចLike និងCommentច្រើនខុសធម្មតា។
ដោយតារាស្រីរូបនេះបានស្លៀកឈុតហែលទឹកពណ៌ខៀវ សង្កេតឃើញថាមិនសូវមានភាពស៊ិចស៊ីខ្លាំងនោះទេ បើប្រៀបជាមួយឈុតហែលទឹកផ្សេងៗដែលនាងធ្លាប់ស្លៀកកន្លងមក។ ប៉ុន្តែនេះហើយជាចំណុចដែលគ្រប់គ្នាចាប់អារម្មណ៍ ព្រោះមិនសូវស៊ិចស៊ីមែនតែស្អាតនិងលេចធ្លោជាងរាល់ដង៕
សូមទស្សនារូបភាពខាងក្រោម៖

Due Arisara


Due Arisara

 
                                                                               
                                                                          Due Arisara 


Due Arisara


Due Arisara


Due Arisara



No comments:

Post a Comment