ពិតជាលោកប៉ាដ៏ល្អមែន! រវល់ប៉ុណ្ណា ក៏ជា វណ្ណារិទ្ធ ឆ្លៀតពេលនៅក្បែរកូនទាំង២ និងប្រឡែងលេងយ៉ាងមានក្តីសុខ! - តារាស្រុកខ្មែរ

Home Top Ad

Responsive Ads Here

Wednesday, June 26, 2019

ពិតជាលោកប៉ាដ៏ល្អមែន! រវល់ប៉ុណ្ណា ក៏ជា វណ្ណារិទ្ធ ឆ្លៀតពេលនៅក្បែរកូនទាំង២ និងប្រឡែងលេងយ៉ាងមានក្តីសុខ!

ពិតជាលោកប៉ាដ៏ល្អមែន! រវល់ប៉ុណ្ណា ក៏ជា វណ្ណារិទ្ធ ឆ្លៀតពេលនៅក្បែរកូនទាំង២ និងប្រឡែងលេងយ៉ាងមានក្តីសុខ!


ភ្នំពេញ៖ បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករ មានឈ្មោះបោះសម្លេងមានកូនប្រុសទាំង២ ក៏ពិតមែន តែប្រជាប្រិយភាពរបស់ខ្លួន នៅតែមានការគាំទ្រខ្លាំងដដែល ទៅលើអាជីពរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោក ជា វណ្ណារិទ្ធ និង បេឡា ក៏មានភាពជោគជ័យខ្លាំងណាស់ដែរ ទៅលើការរកស៊ីរបស់ខ្លួន នាពេលកន្លងមក ធ្វើជីវិតរបស់ពូកគេ ពោរពេញទៅដោយសុភមង្គលតែម្ដង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូ និងរូបភាពជាច្រើន ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន លាន់មាត់សរសើរ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងសកម្មភាពនៅក្នុងវីដេអូនោះ។
នៅក្នុងការបង្ហោះនោះផងដែរ បានបង្ហាញសកម្មភាពរបស់លោក ជា វណ្ណារិទ្ធ បានប្រឡែងលេងនៅក្នុងផ្សារជាមួយគ្នាកូន ពោរពេញទៅដោយស្នាមញញឹម ព្រមទាំងបានសរសេរទៀតថា៖«មិនថាខ្ញុំមិនថាគេ មួយថ្ងៃៗប្រឹងធ្វើការរកស៊ី រកលុយដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងការចាយវាយសព្វគ្រប់បែបយ៉ាងរាប់មិនអស់ ការខំប្រឹងរបស់ឪពុកម្តាយគ្រប់រូបគឺលើសលប់រហូតពេលខ្លះ មិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់កូនៗជាទីស្រលាញ់ តែទោះជាយ៉ាងណាក្តីស្រលាញ់របស់ប៉ាម៉ាក់ចំពោះកូននៅតែមានជានិច្ច គ្មានអ្វីប្រៀបបាន។ កូនៗម្នាក់ៗ មានចំនុចល្អ និង ចំនុចខ្វះខាតម្យ៉ាងៗម្នាក់ កូនរបស់យើង ក្តីស្រលាញ់របស់យើង យើងខ្លួនឯងដឹងច្បាស់ណាស់»
ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មិនតិចនោះទេ បាននាំគ្នាស៊ែរនូវការបង្ហោះនោះ ព្រមទាំងសរសើរទៅកាន់លោក គ្រប់គ្នាតែម្ដង ៕
តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាទាំងអស់គ្នា៖  















No comments:

Post a Comment