លង់ស្នេហ៍ប៊ុនភ្លូកហើយ! មើលសម្រស់នាង នៅក្រៅឆាក ពិតជាស្អាតខ្លាំង
ថៃ៖ រឿងភាគថៃ«អន្លង់កម្ម» ជារឿងមួយ ដែលទទួលបានប្រជាប្រិយភាពខ្លាំង បើធៀបនឹងរឿងភាគផ្សេង ក្នុងពេលបច្ចុប្បន្ន ហើយចំពោះរឿងនេះទៀតសោត ក៏បានបង្កប់ន័យអប់រំជាច្រើន ពាក់ព័ន្ធនឹងជីវិតរស់នៅ និង រឿងគ្រួសារផងដែរ។
ជាក់ស្តែង រឿងមួយនេះ មានតួអង្គជាច្រើនខ្លាំងណាស់ ដែលសុទ្ធតែតួល្បីល្បាញ នៅក្នុងប៉ុស្តិ៍លេខ៣ មិនថាប្រុស ឬស្រី ហើយតួនីមួយៗ សុទ្ធតែ មានទេពកោសល្យខ្ពស់ ក្នុងការសម្តែង ដើម្បីឲ្យធ្វើយ៉ាងណា ឲ្យសមនឹងសាច់រឿង។
ក្នុងនោះ គេក៏ចាប់អារម្មណ៍ថា តួស្រីក្មេងម្នាក់ ដែលរស់នៅជាមួយនឹង យាយយ៉យ ដែលរូបគេ មានឈ្មោះថា«ប៊ុនភ្លូក» មានមុខមាត់ក្មេងតូចម្នាក់ នៅក្នុងសាច់រឿង។ ហើយក៏អាចនិយាយបានថា រូបនាង ក៏ទើបប្រឡូកក្នុងសិល្បៈផងដែរ ព្រោះមិនសូវឃើញនាងលេចមុខនៅក្នុងរឿងភាគប៉ុន្មានទេ។
ចំពោះតារាស្រីម្នាក់នេះ មានឈ្មោះថា NamFah អាយុទើបតែ១៩ឆ្នាំតែរូបនាង មានសមត្ថភាពក្នុងការសម្តែងខ្លាំង បើទោះបីជានាង នៅក្មេងខ្ចី មិនទាន់មានបទពិសោធន៍ច្រើនក៏ដោយ។ ជាពិសេស បើងាកមើលសម្រស់របស់នាង ពិតជាស្រស់ស្អាតខ្លាំង ជាមួយនឹងការតុបតែងខ្លួនយុវវ័យៗរបស់នាង នៅពេលនាង នៅខាងក្រៅឆាក ដែលខុសដាច់ ក្នុងសាច់រឿង ស្លៀកពាក់តែសុភាពៗតែប៉ុណ្ណោះ៕
ចង់ដឹងយ៉ាងណា ទៅមើលសម្រស់នាងទាំងអស់គ្នា៖





No comments:
Post a Comment