មិននឹកស្មាន កែវ សុវណ្ណារ៉ា មានទីផ្សារខ្ពស់ដល់ម្លឹងក្រោយលេចមុខក្នុងកម្មវិធី “ជីវិតតារា” - តារាស្រុកខ្មែរ

Home Top Ad

Responsive Ads Here

Wednesday, June 26, 2019

មិននឹកស្មាន កែវ សុវណ្ណារ៉ា មានទីផ្សារខ្ពស់ដល់ម្លឹងក្រោយលេចមុខក្នុងកម្មវិធី “ជីវិតតារា”

មិននឹកស្មាន កែវ សុវណ្ណារ៉ា មានទីផ្សារខ្ពស់ដល់ម្លឹងក្រោយលេចមុខក្នុងកម្មវិធី “ជីវិតតារា”



នៅមុននេះបន្ដិចកំលោះសង្ហា កែវ សុវណ្ណារ៉ា បានឲ្យដឹងថាមួយរយៈនេះលោកពិតជារវល់ជាមួយអាជីពពិធីករខ្លាំងណាស់ដល់ថ្នាក់រកពេលសម្រាក់មិនចង់បាន ព្រោះមានកម្មវិធីតូចធំទាក់ទងមកខ្លួនមិនសូវលស់ពេលឡើយ។ មានថ្ងៃខ្លះ២ ទៅ៣កម្មវិធីក៏មានដែរ។


 ទីផ្សារសិល្បៈចាប់ផ្ដើមលេចធ្លោនៅក្នុងឆ្នាំ២០១៩ នេះក្រោយលោក បង្ហាញមុខក្នុងកម្មវិធី “ជីវិតតារា” ដោយចាប់ដៃគូជាមួយពិធីការិនីរូបស្រស់សោភាកញ្ញា សុក លក្ខិណា ដែលមានផ្សាយជូនពុកម៉ែបងប្អូនទស្សនាផ្ទាល់នៅលើវិបសាយ Tnaot News រៀងររាល់ថ្ងៃសៅរ៍ វេលាម៉ោង១០ កន្លះដល់ម៉ៅង១១កន្លះព្រឹក។



លោកថា៖ “ចាប់តាំងពីលេចមុខក្នុងកម្មវិធី “ជីវិតតារា” ហ្នឹងមកមានពុកម៉ែបងប្អូនបានទាក់ទងខ្ញុំឲ្យទៅធ្វើពិធីករក្នុងកម្មវិធី ខូបកំណើត រៀបអាពាហ៍ពិពាហ៍ ឡើងគេហដ្ឋានថ្មី និងសម្ពោធហាងជាដើម"។


ក្រៅពីកាន់កម្មវិធី “ជីវិតតារា” បច្ចុប្បន្ននេះលោក កែវ សុវណ្ណារ៉ា ក៏ជាពិធីករក្នុងកម្មវិធី “មានអីថ្ងៃនេះ” ដោយចាប់ដៃគូជាមួយពិធីការិនីមានមុខមាត់ Cuteគួរឲ្យស្រឡាញ់កញ្ញា ផេង ផលធិតា ដែលមានផ្សាយជូនទស្សនិកជនទស្សនានៅលើវិបសាយ Tnaot News និង App Tnaot រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨ ព្រឹក៕



​​​




No comments:

Post a Comment