RIP Pech Piseth ,3នាទីធ្វើអោយខ្ញុំហូទឹកភ្នែក (ងួន កែវពេជ្រពិសិដ្ធ)
គាត់សម្រាន្តលក់ស្រួលហើយ គាត់ក៏លែងឈឺចាប់ដែរហើយ សូមអោយទៅកាន់សុគតិភពចុះ មិនត្រូវជាអ្វីនឹងគ្នាទេតែគ្រប់ពេលឃើញរូបឬវីដេអូគាត់ចេះតែអួលដើមករអាណិត មនុស្សកើតមកក្នុងវដ្តសង្សារនេះគឺកើតចាស់ឈឺស្លាប់មិនអាចប្រកែកបានអ្នកបានចាកចេញទៅហេីយ អ្នកដឹងទេថាមនុស្សដែលស្រលាញ់អ្នកឈឺចាប់យ៉ាងណា ខ្ញុំអាចយល់ពីអារម្មណ៍ការបាត់បង់អរគុណណាស់សម្រាប់វត្តមានដ៏មានន័យរបស់អ្នកនៅលេីផែនដីនេះ សូមសម្រាកអោយបានសុខបងប្រុសខ្ញុំអាចយល់ពីការបាត់បង់មនុស្សជាទីស្រលាញ់ក្នុងជីវិត ខ្ញុំអាចយល់ពីទំហំនៃក្ដីស្រលាញ់ចំពោះមនុស្សក្នុងគ្រួសារដែលបានបាត់បង់ទៅនិងការចាកចេញដោយគ្មានថ្ងៃត្រឡប់មកវិញ ខ្ញុំយល់ច្បាស់ពីអារម្មណ៍នៃការឈឺចាប់! អ្នកដែលស្លាប់បានចាកចេញទៅហេីយ បាត់សម្លេង បាត់រូបរាង បាត់បង់អ្វីគ្រប់យ៉ាងក្លាយទៅជាផេះ អរគុណសម្រាប់វត្តមានដ៏មានន័យរបស់អ្នកនៅលេីផែនដីនេះ អរគុណដែលអ្នកបានខំប្រឹងប្រេីជីវិតចុងក្រោយដេីម្បីតស៊ូ ទោះបីអ្នកចាកចេញទៅតែវត្តមានអ្នកមាននៅក្នុងចិត្តអ្នកគ្រប់គ្នាជានិច្ច ! ឆាកជីវិតមនុស្សខ្លីណាស់ បំនងប្រាថ្នាដ៏ធំក្នុងជីវិតសុំអោយមនុស្សជាទីស្រលាញ់មនុស្សក្នុងគ្រួសារមានសុខភាពល្អរស់នៅជាមួយគ្នាអោយបានយូរសែនយូរ យេីងមិនដឹងថាមានជាតិក្រោយពិតរឺទេដឹងត្រឹមថាជាតិនេះយេីងមានវត្តមានមកដេីម្បីក្ដីស្រលាញ់និងសេចក្ដីសុខ!








No comments:
Post a Comment