ចូលរួមសោកស្តាយផង ឪពុក ជុំ លីណូ ទទួលមរណភាពហើយ កាលពីម្សិលមិញ
នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យសោកសៅ និងក្រៀមក្រំយ៉ាងខ្លាំង សម្រាប់តារាចម្រៀងលោក ជុំ លីណូ ដោយឪពុកជាទីស្រលាញ់របស់លោកបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ដំណឹងនេះត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក អ៊ឹម ជីវ៉ា ដោយបានបញ្ជាក់បន្ថែមថា សពឪពុករបស់លោក ជុំ លីណូ នឹងត្រូវដឹកចេញពីមន្ទីរពេទ្យទៅស្រុកកំណើតខេត្តកំពងឆ្នាំង ហើយសពនឹងត្រូវបូជានៅថ្ងៃទី ២៧ ថ្ងៃនេះផ្ទាល់តែម្តង។
លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា លោកពិតជាកោតសរសើរដល់លោក ជុំ លីណូ យ៉ាងខ្លាំង បើទោះជាឪពុកខ្លួនឈឺដល់ថ្នាក់សង្គ្រោះបន្ទាន់ ក៏រូបលោកមិនប្រកាសសុំជំនួយនោះដែរ ហើយរូបលោកទើបតែទទួលដំណឹងពេល ឪពុករបស់លោក លីណូ ទទួលមរណភាពប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបានសម្តែងភាពក្រៀមក្រំចំពោះតារាចម្រៀងលោក ជុំ លីណូ ក្នុងការបាត់បង់ឪពុកជាទីគោរពស្រលាញ់ នៅពេលនេះ៕
ជំលីណូ
ជំលីណូ
ជំលីណូ
ជំលីណូ
ជំលីណូ
ជំលីណូ







No comments:
Post a Comment